ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ឈានដល់សប្តាហ៍ទី២ហើយ ដោយនៅថ្ងៃសៅរ៍ ទី១៧ ខែសីហា មានចំនួន៣គូ ៣ទីលានផ្សេងគ្នា។

កម្មវិធីប្រកួតថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤៖

  • គិរីវង់សុខសែនជ័យ ប៉ះ បឹងកេត ម៉ោង ៣:៣០រសៀល កីឡដ្ឋានគិរីវង់
  • Tiffy Army FC ប៉ះ ភ្នំពេញក្រោន ម៉ោង ៦:០០ល្ងាច កីឡដ្ឋានស្តាតចាស់
  • ក្រសួងមហាផ្ទៃ ប៉ះ ឡាយហ្វ ព្រះសីហនុ ម៉ោង ៦:០០ល្ងាច កីឡដ្ឋាន AIA, KMH Park។

កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤៖

  • វិសាខា ប៉ះ ណាហ្គាវើលដ៍ ៦:០០ល្ងាច កីឡដ្ឋានព្រីនស៍។

​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.