ការប្រកួតខេម​បូឌាន​លីគនារី Cambodian Women’s League ឆ្នាំ២០២៤-២៥ នឹង​ចាប់​ផ្ដើម​​នៅ​សប្ដាហ៍ទី១ នៅ​ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដោយ​មាន​ចំនួន ៥គូ និង​៥ទីលាន​ផ្សេងគ្នា ដែល​ចាប់​ផ្ដើម​នៅ​វេលាម៉ោង ៣:៣០នាទីរសៀល​ដូចគ្នា។

កម្មវិធីប្រកួតលីគនារី Cambodian Women’s League ឆ្នាំ២០២៤ សប្ដាហ៍ទី១ ម៉ោង ៣:៣០រសៀល៖

  • ក្លិបបាល់ទាត់មីស្ទើរលេង ប៉ះ ក្លិបបាល់ទាត់វិសាខា
  • ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប៉ះ សមាគមកីឡាខេត្តកំពង់ធំ
  • សលត៍ ខេត្តបាត់ដំបង ប៉ះ ក្លិបបាល់ទាត់សៀមរាប
  • ក្លិបបាល់ទាត់ភ្នំពេញក្រោន ប៉ះ ក្លិបបាល់ទាត់ណាហ្គាវើលដ៍
  • ក្លិបបាល់ទាត់បឹងកេត ប៉ះ មន្ទីរ អ.យ.កខេត្តកំពង់ឆ្នាំង។

ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូប​មន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុម​ដែល​មាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បី​ជ្រើស​យក ១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។

សូមបញ្ជាក់ផងដែរថា ដោយ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​ប្រកួតលីគនេះ។ ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.