ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី បន្ទាប់ពីព្រះសង្ឃមួយអង្គ យកកន្រ្ទៃចាក់ជាច្រើនកន្លែករួចយកដុំថ្មវាយបន្ថែម ព្រោះតែប្រច័ណ្ឌនារីរងគ្រោះ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ព្រះសង្ឃជាជនដៃដល់មានឈ្មោះ ភឿន វាសនា អាយុប្រហែល៣០ឆ្នាំមុខរបរព្រសង្ឃ (កំពុងរត់គេចខ្លួន)មានស្រុកកំណើត ស្រុកមេសាងខេត្ត ព្រៃវែង។ ចំណែកនារីរងគ្រោះមានអាយុប្រហែល១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ វិទ្យាល័យបញ្ញាស័ក្ដ ស្នាក់នៅជាមួយជីនដូន ក្នុងបរិវេណវត្តថាន់ មានស្រុកកំណើតខេត្តសៀមរាប។

បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ព្រះសង្ឃនិងនារីខាងលើមានទំនាក់ទំនងគ្នារយ:ប្រហែល២ឆ្នាំមកហើយ សង្ស័យព្រះសង្ឃមួយអង្គខាងលើ លួចមានស្នេហាជាមួយនារីរងគ្រោះ ហើយមុនកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាកTodayពណ៌ក្រហម ពាក់ស្លាក់លេខសៀមរាប1AC-8670 ចេញទៅរៀនចេញពីផ្ទះស្នាក់នៅបានប្រហែលជា១០០ម៉ែត្រ មកដល់កែងព្រះវិហ៊ាក៏មានព្រះសង្ឃខាងលើ ចេញមកស្ទាក់យកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះជាច្រើនកន្លែងរួចយកដុំថ្មវាយបន្ថែមបណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋឃើញហៅរថយន្តសង្រ្គោះដឹកនារីរងគ្រោះយកទៅជួយសង្រ្គោះភ្លាមៗ។ ចំណែកព្រះសង្ឃជាជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញព្រហ្មទណ្ឌ និងកម្លាំកងរាជអាវុធហត្ថបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យបើកការសើបអង្កេតស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ សេង សាវី

Share.