ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី បន្ទាប់ពីមានព្រះសង្ឃមួយអង្គ ប្រើអំពើហឹង្សាយកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះជាច្រើនកន្លែករួចយកដុំថ្មវាយបន្ថែម ហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ព្រះសង្ឃជាជនដៃដល់មានឈ្មោះ ភឿន វាសនា អាយុប្រហែល៣០ឆ្នាំមុខរបរព្រសង្ឃ (កំពុងរត់គេចខ្លួន)មានស្រុកកំណើត ស្រុកមេសាងខេត្ត ព្រៃវែង។

នារីរងគ្រោះមានឈ្មោះ សេង សម្ភស្ស (ហៅកែវ) អាយុប្រហែល១៨ឆ្នាំមុខរបរសិស្សថ្នាក់ទី១២វិទ្យាល័យបញ្ញាស័ក្ដ ស្នាក់នៅជាមួយជីនដូន (ដូនជី) ក្នុងបរិវេណវត្តថាន់ មានស្រុកកំណើតខេត្តសៀមរាប។

បើតាមប្រភពពីប្រជាពលរដ្ឋថាបង្ហើបអោយដឹងថា ព្រះសង្ឃនិងនារីខាងលើមានទំនាក់ទំនងគ្នារយ:ប្រហែល២ឆ្នាំមកហើយ សង្ស័យព្រះសង្ឃមួយអង្គខាងលើ លួចមានស្នេហាជាមួយនារីរងគ្រោះ មុនកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាកTodayពណ៌ក្រហមពាក់ស្លាក់លេខសៀមរាប1AC-8670ចេញទៅរៀនចេញពីផ្ទះស្នាក់នៅបានប្រហែលជា១០០ម៉ែត្រមកដល់កែងព្រះវិហ៊ាក៏មានព្រះសង្ឃមួយចេញមកស្ទាក់យកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះជាច្រើនកន្លែងរួចយកដុំថ្មវាយបន្ថែមបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋឃើញហៅរថយន្តសង្រ្គោះបន្ទាន់ដឹកនារីរងគ្រោះយកទៅជួយសង្រ្គោះភ្លាមៗ។ ចំណែកព្រះសង្ឃជាជនដៃដល់កំពុងរត់គេចខ្លួន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញព្រហ្មទណ្ឌនិងកម្លាំកងរាជអាវុធហត្ថចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យបើកការសើបអង្កេតស្រាវជ្រាវយ៉ាងម៉ត់ចត់នៅទីតាំងកន្លែងកើតហេតុដើម្បីតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់
