សៀមរាប ៖ ស្ត្រីម្នាក់រងរបួស បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តFordបើកបុកម៉ូតូហុងដាឌ្រីម ជាប់អូសច្រើនម៉ែត្រ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅតាមវិថីព្រះសីហមុនី មុខផ្សារអាស៊ី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តFord ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-6769 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1O-6944 ជិះដោយស្ត្រីម្នាក់ ស្របទិសគ្នា ជាប់អូសច្រើនម៉ែត្រ រងរបួស ។

ក្រោយកើតហេតុស្ត្រីរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសៀមរាប រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.