ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តធុញធំសង្ស័យងោកមួយភាំង រេចង្កូតទៅបុកនិងគូទរថយន្តធុញធំមួយគ្រឿងទៀតដែរកំពុងចតជួលជុលនៅចិញ្ចេីមផ្លូវ បុកផ្ទប់ពីក្រោយគៀបជាប់តៃកុងរថយន្ត រងរបួសធ្ងន់។
កាលពីវេលាម៉ោង ០៣:២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឪ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តធុញធំដឹកទំនិញមួយគ្រឿងដែរមានពាក់ស្លាកលេខ ចង្កូតស្តាំ PP-0202 ដែរបេីកបរទិសដៅពីជេីងទៅត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ក៏បានទៅបុកនិងគូទរថយន្តដឹកទំនិញធុញធំពីក្រោយ ដែរមានពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1817 ដែរកំពុងចតជួលជុល បណ្តាលឪ្យភាគីខាងរថយន្តដែរបុកនោះ គៀបជាប់តែកុងរថយន្តនោះរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ថជួយចាប់ទាញចេញមកក្រៅ យកទៅសង្រ្គោះបន្ទាន់។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកេីតហេតុ រួចបានវាល់វែងនិងស្ទួចយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.