ស្វាយរៀង ៖ រថយន្តហុីយ៉ាន់ដាយ យុីឌុប មួយគ្រឿង ខណៈដែលកំពុងបើកបរ សង្ស័យឆ្លងប្រព័ន្ធភ្លើង ស្រាប់តែឆាបឆេះខូចខាតអស់កាប៊ីន បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤៥រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ៣១៥ ក្នុងភូមិអូរសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលរថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាហ យុីឌុប ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1666 កំពុងបើកបរតាមដងផ្លូវ ដល់ចំណុចកើតហេតុ សង្ស័យឆ្លងប្រព័ន្ធភ្លើង ហុយផ្សែងខ្មួល ឆាបឆេះក្នុងកាប៊ីន ផ្អើលបងប្អូនប្រជាពលរដ្ឋ អ្នកភូមិ នាំគ្នាជួយពន្លត់ រថយន្តរងខូចខាត ផ្នែកម៉ាសុីន ក្នុងកាប៊ីន តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ៕

អត្ថបទៈតាតុងសែនជ័យ

Share.