ស្វាយរៀង ៖ សនត្រីម្នាក់ចិត្តខ្លាំងមែន បន្ទាប់ពីស្រាចូលខ្លួន ឃ្នើសចិត្តជាមួយប្តី ទាញម៉ូតូស្មាស់បណ្តើរយកទៅដុតចោលឆេះអស់ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅចិញ្ចើមផ្លូវជាតិលេខ១ ភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមបុរសជាប្តីបានឱ្យដឹងថា មុនកើតហេតុ ខណៈដែលផឹកសុីជុំគ្នា លុះពេលដែលប្រពន្ធស្រវឹង ក្លែមសម្តី តមាត់ទៅវិញទៅមក បានស្រាចូលពោះ ដៀលប្តីកប់ៗមាត់ រហូតដល់ឃ្នើសចិត្ត អូសមកម៉ីតូស្មាស់វី ចេញមកផ្លូវជាតិ ស្មានតែទាញម៉ូតូយកទៅជិះ ស្រាប់តែដុតចោលឆេះខ្ទេច សល់តែគ្រោងដែក ហើយដើរទៅដេកបាត់ ។ ក្រោយកើតហេតុ ប្តីបានត្រឹមឈរមើលម៉ូតូ ត្រូវបានស្ត្រីជាប្រពន្ធដុតឆេះអស់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.