សិល្បៈជាតិ៖ ដំណឹងដែលតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលក្នុងផលិតបារមីនោះ ពិតជាបានធ្វើឱ្យមហាជននាំគ្នាគាំទ្រនិងសាទរយ៉ាងខ្លាំង។ តារាចម្រៀងស្រីរូបនេះ រៀបរាប់ឡើងថា ខ្លូនបានផ្អឹបការចេញបទចម្រៀង ១ឆ្នាំ ដើម្បីត្រៀមបញ្ចេញសមត្ថភាពនិពន្ធចម្រៀងដោយខ្លួនឯងផ្ទាល់ក្នុងផលិតកម្មបារមី។

យ៉ាងណាមិញ ក្រោមបង្ហាញវត្តមានជាផ្លូវការជាសិល្បការិនីរបស់ផលិតកម្មបារមី កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះសាររៀបរាប់ប្រាប់អ្នកគាំទ្រយ៉ាងដូច្នោះ៖

ស្តីបងប្អូនទាំងអស់គ្នា!

នាងខ្ញុំជឿជាក់ថាម្សិលមិញនេះ អ្នកទាំងអស់គ្នាប្រហែលជាបានទទួលដំណឹងថា នាងខ្ញុំបានក្លាយជាសិល្បការនី នៅក្នុងផលិតកម្មបារមីហើយ។ ខ្ញុំពិតជារីករាយណាស់ ដែលដឹងថាគ្រប់គ្នាអបអរសាទរ និងរង់ចាំបទចម្រៀងថ្មីរបស់ខ្ញុំ ហើយនាងខ្ញុំពិតជាអរគុណសម្រាប់ការជូនពរទាំងអស់។ សម្រាប់ខ្ញុំផ្ទាល់ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ ហេីយត្រូវការពេលជាយូរក្នុងការអភិវឌ្ឍខ្លួនឯង។

នេះគឺជាហេតុដែលធ្វេីឱ្យខ្ញុំសម្រេចចិត្តផ្អាកពីសិល្បៈជិតមួយឆ្នាំ ដោយសារតែនាងខ្ញុំចង់មានពេលក្នុងការស្វែងយល់ពីខ្លួនឯងច្បាស់ ហេីយសួរខ្លួនឯងថា What does true art mean to me? ហើយអារម្មណ៍បែបណាដែលខ្ញុំចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាឱ្យស្គាល់កាន់តែច្បាស់ពី SUZANA។

ក្នុងអំឡុងពេលជិតមួយឆ្នាំនេះ ខ្ញុំបានចេញ ចូលស្ទូឌីយ៉ូរាល់ថ្ងៃ ដោយធ្វេីការរៀននិពន្ធចម្រៀងដោយខ្លួនឯងផ្ទាល់ សរសេរបទចម្រៀងដែលចេញពីចិត្ត ទទួលបានការ Training ហេីយមានរឿងជាច្រើនដែលខ្ញុំបានសិក្សា និងកែលម្អខ្លួនឯង និងឆ្លុះបញ្ចាំង ពីខ្លួនខ្ញុំ ថា ខ្ញុំ ជា នរណា? ហេីយក៍អរគុណ បង Laura Mam បង Andrew Tevuth Mam បង Daniel Omens បង Alisha បង Elven Nikolas Arkhipov Anand និង ALL Baramey Production ដែលបានរួមដំណេីរជាមួយខ្ញុំ ក្នុងការអភិវឌ្ឍខ្លួនឯង so I can believe in myself ហេីយបង្ហាត់បង្រៀននាងខ្ញុំ and to have positive people around me and make me feel safe រហូតដល់ខ្ញុំអាចរកឃេីញខ្លួនឯងច្បាស់ ហើយក៏អរគុណទៅកាន់គ្រួសារខ្ញុំដូចគ្នាដែលបាន give me a big support រហូតមក។

ជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់លោកអ៊ុំអគ្គនាយករស្មីហង្សមាស និងផលិតកម្មរស្មីហង្សមាសសម្រាប់អនុស្សាវរីយ និងបទពិសោធន៍ល្អៗជាច្រេីនកន្លងមកនៅក្នុងវិស័យមួយនេះ ដែលនាងខ្ញុំនឹងចង់ចាំទុករហូត។

អរគុណបងប្អូនដែលនៅតែស្រលាញ់រងចាំ SUZANA។ ខ្ញុំនឹងព្យាយាមមិនឱ្យអ្នកគាំទ្រខកបំណងឡើយ។ Stay tuned for my new single!

សូមជម្រាប កញ្ញា រ៉េត ស៊ូហ្សាណា នឹងត្រៀមចេញបទចម្រៀងថ្មីក្នុងផលិតកម្មបារមីនាពេលឆាប់ៗខាងមុខនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើកញ្ញានឹងបញ្ចេញស្ទីលច្រៀងបែបណា? ហើយរឿងរ៉ាវជីវិតដែលកញ្ញាគ្រោងរៀបរាប់ក្នុងបទចម្រៀងមានខ្លឹមសារបែបនោះ?

https://troryorng.com/
Share.