ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ឈានដល់សប្តាហ៍ទី២ហើយ ខណ:នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា បឹងកេត ឈ្នះគិរីវង់ ភ្នំពេញក្រោន ឈ្នះទ័ព ខណ:មហាផ្ទៃ ស្មើឡាយហ្វ។

លទ្ធផលប្រកួតថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤៖
- គិរីវង់សុខសែនជ័យ ១-២ បឹងកេត កីឡដ្ឋានគិរីវង់
- Tiffy Army FC ១-២ ភ្នំពេញក្រោន កីឡដ្ឋានស្តាតចាស់
- ក្រសួងមហាផ្ទៃ ១-១ ឡាយហ្វ ព្រះសីហនុ កីឡដ្ឋាន AIA, KMH Park។

លទ្ធផលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤៖
- ISI ដង្កោសែនជ័យ ១-៤ ព្រះខ័នរាជស្វាយរៀង កីឡដ្ឋាន AIA, KMH Park។
កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤៖
- វិសាខា ប៉ះ ណាហ្គាវើលដ៍ ៦:០០ល្ងាច កីឡដ្ឋានព្រីនស៍។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕


