ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លបបាត់ស្មារតី បន្ទាប់ពីប្រើប្រាស់ជាតិស្រវឹង ជិះម៉ូតូដួលខ្លួនឯង កាលពីវេលាម៉ោង១២និង៥៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កែវ សុភា ភេទប្រុស  អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ តំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសបែកមុខ សន្លប់បាត់ស្មារតី ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1A-3882 ធ្វើដំណើរពីកើតទៅលិច ក្នុងសភាពស្រវឹង ដល់ចំណុចកើតហេតុ ដួលខ្លួនឯង បណ្តាលឱ្យរងរបួសបែកមុខ សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោអរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.