សៀមរាប ៖ រថយន្តTOYOTA REVO មួយគ្រឿងបើកបរល្បឿនលឿន គេចពីសត្វគោ ជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។


រថយន្តជួបគ្រោះថ្នាក់ ម៉ាកTOYOTA REVO ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 2C-2767 បើកបរដោយឈ្មោះ ឈាង តេក ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។



តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តបើកបរល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចកើតហេតុគេចពីសត្វគោ ជ្រុលចង្កូតក្រឡាប់ចូលក្នុងប្រឡាយ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ រថយន្តខាងលើត្រូវបានម្ចាស់ហៅរករថយន្តស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង៕
អត្ថបទ៖ តាតុងសែនជ័យ

