ព្រះសីហនុ ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន ៥នាក់បានបាត់បង់ជីវិត ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងមនុស្សពីរនាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត highlander និងរថយន្តកុងតឺន័រ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃ នៅថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៨:២០នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៧-១៨៨ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រព័ត៌មានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ដ ០១គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-7156 ដែលមានទិសដៅពីរាជធានីភំ្នពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយបុរសម្នាក់ជាងជួសជុលម៉ូតូ និងអ្នករួមដំណើរនៅកចំនួន០៦នាក់ទៀត។លុះមកដល់ចំណុចខាងលើ បានឡើងវ៉ាជែង ខណៈពេលនោះមានរថយន្ដ០១គ្រឿងម៉ាក FUSO  ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1534 និងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-0012 ដែលមានទិសដៅផ្ទុយគ្នា និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីខាងមុខពេញទំហឹងតែម្ដង ។

ជនរងគ្រោះស្លា.ប់មានចំនួន០៦នាក់ និងរងរបួសចំនួន០១នាក់
  ទី១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួសធ្ងន់)។ ២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ) ៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (ស្លាប់នៅកន្លែងកើតហេតុ)។ ៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)
  ៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)។ ៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)។ ៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួសធ្ងន់ រួចបានស្លាប់នៅមន្ទីរពេទ្យ) ។

បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះបានបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិចឯកជន លិ គឹមឌី ឃុំវាលរេញ រីឯវត្ថុតាង (រថយន្ដ) បានយកមករក្សាទុកជាប៉ុណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក FUSO បានចុះពីរថយន្ដរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ទីតាំងកន្លែងកើតហេតុ ៕

អត្ថបទ÷ឈុន គឹមហៃ

Share.