ណាហ្គាវើលដ៍ បន្តរកបាន ៣ពិន្ទុបន្ថែមទៀត ក្នុងជំនួបសប្ដាហ៍ទី២ បន្ទាប់ពីយកឈ្នះវិសាខា ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានព្រីនស៍ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៤-២៥ ថ្ងៃទី១៨ សីហា ២០២៤។

ស្របពេល ២ប្រកួតកន្លងមករបស់ ណាហ្គាវើលដ៍ បានយកឈ្នះ គិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ប្រកួតសប្ដាហ៍ទី១។ ខណ:វិសាខា បានចាញ់ ២ប្រកួតជាប់គ្នា នៅដើមរដូវកាលថ្មីនេះ ដោយចាញ់ភ្នំពេញក្រោយ ៤-២ នៅសប្ដាហ៍ទី១ កន្លងទៅ។
លទ្ធផល ប្រកួតសប្ដាហ៍ទី២ ថ្ងៃទី១៨ សីហា ២០២៤៖

លទ្ធផលប្រកួត ៤គូ ថ្ងៃទី១៦ និងថ្ងៃទី១៧ សីហា៖
- អាយអេសអាយ ដង្កោសែនជ័យ ១-៤ ព្រះខ័នរាជស្វាយរៀង នៅកីឡាដ្ឋាន AIA KMH Park
- គិរីវង់សុខសែនជ័យ ១-២ បឹងកេត នៅកីឡដ្ឋានគិរីវង់
- កងយោធពលខេមរភូមិន្ទ ១-២ ភ្នំពេញក្រោន នៅកីឡដ្ឋានស្ដាតចាស់
- សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ១-១ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡាដ្ឋាន AIA KMH Park
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕


