កាលពីរសៀលថ្ងៃទី១៧ ខែសីហា ២០២៤នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការឧបត្ថម្ភជាមួយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស្ដីពីការរៀបចំប្រកួតកីឡាបាល់ទះកម្ពុជា ពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត SEA V LEAGUE 2024, ពានរង្វាន់ ស ខេង និង WURKZ SPECIAL VOLLEYBALL CHALLENGE 2025។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ លោក បណ្ឌិត អាំង សិរីពិសិដ្ឋា អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និយាយលម្អិតពីពានរង្វាន់ 2024 SEA V LEAGUE CHALLENGE ឆ្នាំ២០២៤ ចាប់ផ្ដើមចុងខែនេះ៖
សូមរំឮកថា កន្លងមក ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ២០២៣, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 និងឧបត្ថម្ភជូនសហព័ន្ធកីឡាបាល់ទះកម្ពុជានូវថវិកា ៥០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់ការបណ្ដុះបណ្ដាលលើផ្នែកបច្ចេកទេស និងចំណាយទៅលើសម្ភារៈផ្សេងៗ៕




