ត្បូងឃ្មុំ៖ ត្រឹមមួយប៉ព្រិចភ្នែកអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន៣ខ្នងកាលពីយប់ម៉ោងជិត៨ រហូតដល់ម៉ោង១១យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្វាយពក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ខណៈកម្លាំងនគរ បាលនៃស្នងការដ្ឋានខេត្តជួយពន្លត់អស់រយៈពេលប្រមាណេជា៥ម៉ោង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង។ 

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១. ឈ្មោះ រស់ ឡន អាយុ ៧៨ឆ្នាំ ត្រូវជាប្តី មុខរបរ កសិករ និងប្រពន្ធ័ ឈ្មោះ អ៊ាង សាសុផៃ អាយុ ៧៥ មុខរបរ កសិករ  ផ្ទះឈើប្រកក្បឿងទំហំ ៨មែត្រX១២ម៉ែត្រ។ ទី២.ឈ្មោះ វ៉ាន់ ផៃ អាយុ ៥៥ឆ្នាំ ត្រូវជាប្តី មុខរបរ កសិករ និងប្រព័ន្ធ  ឈ្មោះ ធន់ ស៊ីយ៉េង  ៤៣ឆ្នាំ មុខរបរ កសិករ ផ្ទះឈើប្រកក្បឿងទំហំ ៨មែត្រ X១២ម៉ែត្រ។ និងទី៣.ឈ្មោះ គុជ ចំរើន អាយុ ៣៩ឆ្នាំ ត្រូវជាប្តី មុខរបរ កសិករ និងប្រព័ន្ធ ឈ្មោះ ប៉ាក សុខនៅអាយុ ៣៨ឆ្នាំ មុខរបរ កសិករ ផ្ទះឈើ ប្រកក្បឿងទំហំ៦មែត្រX៩ម៉ែត្រ។ 

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន ១គ្រឿង រថយន្តរបស់កម្លាំងជំនាញអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំរថយន្តចំនួន ២រឿង រថយន្តរបស់ស្រុកត្បូងឃ្មុំរថយន្តចំនួន ១គ្រឿង ក្រុងសួង រថយន្តចំនួន ១គ្រឿង រថយន្តស្រុកកញ្ជ្រៀចរថយន្តចំនួន ១គ្រឿង, ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ,រថយន្តចំនួន ១គ្រឿង និងស្រុកកោះសូទិន. រថយន្តចំនួន ១គ្រឿងសរុបរថយន្តចំនួន ៨គ្រឿង ប្រើប្រាស់ទឹក ១៨ឡាន និងគ្រប់គ្រងសភាពការបាននៅវេលាម៉ោង ១៩.៤៥នាទីយប់ និងបានបន្តពន្លតរហូតបញ្ចប់ប្រតិបត្តិការរហូតដល់ម៉ោង ២២យប់  និងបានទុករថយន្តប្រចាំការចំនួន ១គ្រឿង ដើម្បីគ្រប់គ្រងស្ថានភាពបន្តទៀត ។ ហើយផ្ទះទាំង៣ខ្នងត្រូវរងការខូចខាតទាំងស្រុងដោយសារ ឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ អាចារ្យលាក់

Share.