ទីភ្នាក់ងារសារព័ត៌មាន dpa បានរាយការណ៍កាលពីថ្ងៃអាទិត្យ ថា មនុស្សយ៉ាងតិច ២៣នាក់បានរងរបួស នៅពេលដែលកន្រ្តកចំនួន២ បានឆេះនៅក្នុងពិធីបុណ្យតន្ត្រីមួយកន្លែងនៅជិតទីក្រុង Leipzig ភាគខាងកើតប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Hindu នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

ប៉ូលីសបាននិយាយថា «ភ្លើងបានចាប់ផ្តើមឆេះនៅក្នុងកន្រ្តកមួយ ហើយបន្ទាប់មកបានរាលដាលដល់កន្រ្តកទី២។ មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស​រលាក​ភ្លើង និង​ម្នាក់​ទៀត​រង​របួស​ដោយកន្រ្តករលំ។ ចំណែកប៉ូលីសយ៉ាងហោចណាស់ ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីស្រូបផ្សែងនៅទីនោះ»។ យ៉ាងណាម៉ិញ ប៉ូលិស​កំពុង​តែ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​ការ​ឆេះ​នេះ​។

រហូតមកដល់នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា នេះ ប៉ូលីសនៅតែមិនអាចផ្តល់ព័ត៌មានជាក់លាក់ណាមួយអំពីស្ថានភាពរបស់អ្នករបួសនីឡើយទេ ហើយចំនួនពិតប្រាកដនៃអ្នកស្លាប់ និងអ្នករបួសក៏មិនត្រូវបានបញ្ជាក់ដែរ៕

ប្រភព៖ The Hindu

Share.