
ការប្រកួតពានរង្វាន់ Svay Rieng Super Cup ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ ហើយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា ក្រុមបក្សីស្វាយរៀង បានយកឈ្នះលើក្រុម CRS Sport ដោយលទ្ធផល ៣-១ ខណៈស្រុកចន្ទា ចាញ់កាំភ្លើងធំ ដោយលទ្ធផល ៦-០ ស្របពេលដែលការប្រកួតនោះធ្វើឡើងនៅទីលាន វិទ្យាល័យស្វាយរំពារ ខេត្តស្វាយរៀង។
លទ្ធផលសរុបការប្រកួតសប្តាហ៍ទី៤

សូមជម្រាបថា សម្រាប់ក្រុមចំនួន១៦ដែលចូលរួម គឺបានរើសចេញពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៦ ឆ្នាំ២០២៤ កន្លងទៅ។


ចំពោះរបមន្តការប្រកួតគឺក្រុមទាំងអស់ត្រូវចាប់បានពូលបែងចែកជា៤ពូល រួមមានពូលក ពូលខ ពូលគ និងពូលឃ ដោយយកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ៕



