អត្តពលិកជនជាតិអូស្រា្ដលីម្នាក់បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយបានសំកាំងខ្លួន រយៈពេលជាង ៩ម៉ោង។

លោក ដានីញែល ស្កាលី បានសំកាំងតាមក្បួនហាត់ប្រាណយកសាច់ដុំដើមទ្រូង និង ក្បាលពោះ រយៈពេល ៩ម៉ោង៣០នាទី បំបែកកំណត់ត្រាថ្មីលើកំណត់ត្រាចាស់។

លោក ដានីញែល បានផ្ដួលកំណត់ត្រាចាស់ដែលធ្លាប់បានបំបែកដោយបុរសជនជាតិអាមេរិក កាលពីឆ្នាំ២០២០ ដោយលោក ដានីញែល អាចសំកាំងខ្លួនយូរជាងម្ចាស់កំណត់ត្រាមុនរយៈពេល ១ម៉ោង១៥នាទី។

លោក ដានីញែលបានប្រាប់ថា មុនពេលប៉ុនប៉ងបំបែកកំណត់ត្រាសារជាថ្មី លោកគឺមានភាពស្មុគស្មាញដោយសារ
ការឈឺចាប់ដៃដ៏រុំារៃ ព្រោះលោកធ្លាប់បាក់ដៃកាលពីអាយុ ១២ឆ្នាំ។

ប៉ុន្ដែទោះបីជាមានការឈឺចាប់បន្ដិចក្ដី ក៏លោកមិនបោះបង់ភាពអំណត់របស់លោកឡើយ លោកអាចតស៊ូ ដល់
នាទីចុងក្រោយបានយ៉ាងជោគជ័យ៕

ប្រភព៖ ODD News

Telegram-Troryorng
Share.