ពានរង្វាន់បាល់ទាត់ខេម​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី១ ហើយកាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅក្នុងនោះឃើញថា ក្រុមបាល់ទាត់នារីវិសាខា ឈរកំពូលតារាងសប្តាហ៍ទី១ ក្រោយឆ្លងកាត់១ប្រកួត ឈ្នះ១ប្រកួត មាន៣ពិន្ទុ មាន១៧គ្រាប់បាល់ច្រើនជាងក្រុមទាំង៤ផ្សេងទៀត។

លទ្ធផលសរុបសប្តាហ៍ទី១

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១

សម្រាប់ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូប​មន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុម​ដែល​មាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បី​ជ្រើស​យក ១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។

សូមបញ្ជាក់ផងដែរថា ដោយ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​ប្រកួតលីគនេះ។ ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.