ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា នៅ១៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ សមត្ថកិច្ចនៅទូទាំងប្រទេស បានឃាត់់ខ្លួនមនុស្សសរុប៣១ នាក់ ក្នុងនោះស្រីមាន ២នាក់ ពីបទប៉ុនប៉ង់ធ្វើកុបកម្មផ្តួលរលំរដ្ឋាភិបាលស្រមច្បាប់កម្ពុជា។

អ្នកនាំពាក្យរង បានបន្តទៀតថា នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងបានដកហូតវត្ថុតាងដូចជា ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ជំពាមកៅស៊ូ និងគ្រាប់ដែក និងសម្ភារៈមួយចំនួនទៀត ដែលអាចបង្កគ្រោះថ្នាក់ សម្រាប់ធ្វើសកម្មភាពតបតប្រឆាំងជាមួយសមត្ថកិច្ច។


បច្ចុប្បន្ន ជនល្មើសទាំងទាំង៣១នាក់ សមត្ថកិច្ចកំពុងក៏សាងសុំណំរឿង ដើម្បី បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕




អត្ថបទ៖ សង្គម

