ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលដោយផ្ទាល់ បន្ទាប់ពីមន្រ្តីមូលដ្ឋាន ប៉ុស្តិឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ចំនួន២រូប បានរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារពលរដ្ឋមួយគ្រួសារ ហើយត្រូវបុរសម្នាក់ដែលនៅក្នុងហេតុការណ៍ជម្លោះនោះកាប់នឹងពូថៅ។

បើតាមសមត្ថកិច្ចប្រាប់ថា ខណៈពេលចុះសម្រុះសម្រួលរួច ប៉ូលីសនិងប្រជាការពារទៅជាមួយគ្នា បានដើរត្រឡប់មកវិញ ភ្លាមបុរសដៃដល់បានទាញពូថៅកាប់ពីក្រោយដោយមិនដឹងខ្លួន បណ្តាលឲ្យប៉ូលីស២នាក់រងរបួសធ្ងន់ធ្ងរ។ចំណែកប្រជាការពារបានគេចផុត។

ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។ ចំណែកប៉ូលីសរងគ្រោះទាំង២នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថ​បទ៖ ឈុនគឹមហៃ

Share.