ភ្នំពេញ ៖ គ្លីនិកកែសម្ភស្ស ឌីអ ប្រឺហ្វេសិនណល ចំនួន៦ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត របស់លោកវេជ្ជបណ្ឌិត សែម រតនា ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទផ្អាកអាជីវកម្ម ក្រោយរកឃើញថា គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាល។

តាមសេចក្រីប្រកាសរបស់ក្រសួងសុខាភិបាលមជ្ឈមណ្ឌលកែសម្ផស្ស មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល របស់លោកវេជ្ជបណ្ឌិត សែម រតនាចំនួន៦ទីតាំង ដែលគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ និងលក់ឱសថ និងផលិតផលគ្មានបញ្ចិកាពីក្រសួងសុខាភិបាលមានដូចជា ៖
១ គ្លីនិក ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្ទះលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
២ គ្លីនិក ឌីអ ប្រឺហ្វេសិនណល ផ្ទះលេខ៨៤ ផ្លូវ២១០ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣ គ្លីនិក ឌីអ ប្រឺហ្វេសិនណល ផ្ទះលេខ១១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៤ គ្លីនិក ឌីអ ប្រឺហ្វេសិនណល នៅតាមផ្លូវជាតិ៦អា ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។៥ គ្លីនិក ឌីអ ប្រឺហ្វេសិនណល នៅផ្សារទំនើបFURI ផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។៦ គ្លីនិក ឌីអ ប្រឺហ្វេសិនណល នៅផ្ទះលេខ៦៨ ផ្លូវសុរិយាវរ្ម័ន ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ការសម្រេចបិទផ្អាកអាជីវកម្មខាងលើបាន ធ្វើឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤កន្លងមក៕







