ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ (U16 Cambodian Youth League 2024)
បាន​បញ្ចប់ការប្រកួត​សប្ដាហ៍ទី១២ ហើយកាលពីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា មានវត្តមានអាជ្ញាកណ្តាលបរទេសម្នាក់ កាត់ក្នុងជំនួបក្រុមម្ចាស់ផ្ទះសៀមរាប យកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤-១ ក្នុងកីឡដ្ឋានហនុមាន ខេត្តសៀមរាប។

ដោយលែកកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លោក Goerge Warren ក៏ធ្លាប់បានដឹកនាំការប្រកួត១ម្តងរួចមកហើយ នោះគឺជំនួបក្រុមអង្គរថាយហ្គឺរ ចាញ់ សាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ០-៤ នៅកីឡដ្ខានហនុមាន។

ពីរប្រកួតមកនេះ លោក Goerge Warren ជនជាតិអង់គ្លេស បានចាយកាតសរុបចំនួន៦សន្លឹក និងកាតក្រហម១សន្លឹក ក្នុងនោះបានចាយលើប្រកួតរវាងអង្គរថាយហ្គឺរ ប៉ះសាលាបាល់ទាត់ជាតិ ២សន្លឹក និងប្រកួតទី២ គឺរវាងក្រុមសៀមរាប ប៉ះ ព្រះខ័នរាជស្វាយរៀង រូបគាត់ចាយចំនួន ៤សន្លឹក មានកាតក្រហម១សន្លឹក។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១២​

សូមជម្រាបថា នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) រៀបចំ​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៦​ ឆ្នាំ និង ១៩ឆ្នាំ ​មាន​ក្រុម​ចូលរួម​ចំនួន១០ ដូចគ្នា និង​ត្រូវ​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឱ្យក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន ៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្នុង​នោះ៖

  • ២០ តុលា ២៤៖ ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ​៤
  • ២៧ តុលា ២៤៖ ក្រុម​លេខ២ ប៉ះ​អ្នក​ឈ្នះ រវាង​លេខ៣ ឬ​លេខ៤
    ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ៖
  • ៣ វិច្ឆិកា ២៤៖ ក្រុម​លេខ១ ប៉ះ​អ្នក​ឈ្នះ​រវាង​ក្រុម​លេខ២ ប៉ះ​លេខ៣ឬលេខ៤៕
Share.