ព្រឹត្តិការប្រកួតពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម ឆ្នាំ២០២៤ គ្រោងនិងចាប់ផ្ដើមដំណើរការប្រកួតនៅរដូវកាលថ្មីនាពាក់កណ្ដាលខែតុលា ឆ្នាំ២០២៤ ខាងមុននេះ បន្ទាប់ពីបានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការឧបត្ថម្ភជាមួយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស្ដីពីការរៀបចំប្រកួតពានរង្វាន់មួយនេះ កាលពីរសៀលថ្ងៃទី១៨ សីហា ២០២៤។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា៖ ព្រឹត្តិការណ៍ប្រគួតពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ អាចដាក់កីឡាករ ឈុត A លេងបានត្រឹម ២នាក់ប៉ុណ្ណោះ និងអាចនាំចូលកីឡាករបរទេសបាន ១នាក់។
សូមទស្សនាវីដេអូកិច្ចសម្ភាសន៍លម្អិត ខាងក្រោម៖
គួរបញ្ជាក់ថា ព្រឹត្តិការប្រកួតពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម ឆ្នាំ២០២៣ ម្ចាស់ជ័យលាភីបានទៅក្រុមក្រសួងមហាផ្ទៃ (ខ) ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផលដោយលទ្ធផល ៣សិតទល់១សិត (១៦-២៥,២៥-២៣,២៥-២០,២៥-២០)លើទីលានវិមានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕


