ព្រះខ័ន​រាជស្វាយរៀង ​មាន​កីឡាករ ២រូប ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ គឺ Roque Silveira Dos Santos ចំនួន ៣គ្រាប់ និងកីឡាករ PABLO AUGUSTO បាន​ចំនួន ២គ្រាប់នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល​២០២៤-២៥ ថ្ងៃទី១៨ សីហា ២០២៤។

ដោយឡែកកីឡាករ ញាន សុស៊ីដាន Assists បាន​ ៣លើកមុនគេ ខណ: វីរ: ដារ៉ា រក្សា Clean Sheet បាន​ចំនួន ១លើកផងដែរ។ ព្រះខ័ន​រាជស្វាយរៀង ភ្នំពេញក្រោន ណាហ្គាវើលដ៍ គឺ​ជាក្រុម​ដែល​រក​បាន​ជ័យ​ជម្នះ ២ប្រកួត​ជាប់​គ្នា មាន ៦ពិន្ទុ ពេញ នៅដើម​រដូវ​កាល​ថ្មី។

តារាងចំណាត់ថ្នាក់ ក្រោយ​បញ្ចប់​សប្ដាហ៍ទី២៖

ឃើញថា ឆ្លង​កាត់​ ២ប្រកួត​កន្លង​មក វិសាខា គិរីវង់​សុខសែនជ័យ និងកងយោធពលខេមរភូមិន្ទ មិន​ទាន់​មាន​ពិន្ទុរាប់​នៅឡើង​ទេ ឆ្លង​កាត់ ២ប្រកួត បរាជ័យ​ទាំង ២ប្រកួតដូចគ្នា។

លទ្ធផលប្រកួត ថ្ងៃទី១៦ និងថ្ងៃទី១៧ សីហា សប្ដាហ៍ទី២៖

  • អាយអេសអាយ ដង្កោសែនជ័យ ១-៤ ព្រះខ័នរាជស្វាយរៀង នៅកីឡាដ្ឋាន AIA KMH Park 
  • គិរីវង់សុខសែនជ័យ ១-២ បឹងកេត នៅកីឡដ្ឋានគិរីវង់
  • កងយោធពលខេមរភូមិន្ទ ១-២ ភ្នំពេញក្រោន នៅកីឡដ្ឋានស្ដាតចាស់
  • សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ១-១ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡាដ្ឋាន AIA KMH Park 
  • វិសាខា ០-១ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់។

គួរបញ្ជាក់ថា កាល​ពី​ព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ធ្វើដំណើរតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ីល ដើម្បីចូលរួមពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) វគ្គចែកពូល A។

ដោយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប Terengganu សមាជិកលីគកំពូលម៉ាឡេស៊ី ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០យប់ កីឡដ្ឋាន SULTAN MIZAN ZAINAL ABIDIN៕

Share.