ភ្នំពេញ៖ បុរសម្នាក់វ័យ២៨ឆ្នាំបានបាត់បង់ជីវិតភ្លាមភ្លាម ក្រោយបើកម៉ូតូហើយត្រូវរថយន្តមិនចាំស្លាកលេខ បុ.កពេញទំហឹងនៅតាមបណ្ដោយផ្លូវ២០១១ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩:៣០ននាទីយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1K-8531 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង លុះធ្វើដំណើរមកដល់កែងជាមួយផ្លូវលេខ២០១១ក៏បត់ស្ដាំ ស្រាប់តែមានរថយន្តព្រូសមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច មកបុកពេញទំហឹង បណ្តាលឲ្យម៉ូតូដួលបោកផ្ទប់ទៅនឹងបង្គោលស្លាកយីហោ រងការខូចខាតបន្តិចបន្តួច ចំណែកអ្នកបើកបរបោកផ្ទប់នឹងថ្នល់ ហូរឈាមស្រោចខ្លួន បានបាត់បង់អាយុជីវិតភ្លាមភ្លាម ក្រោយពីបើករថយន្តបុកបណ្ដើរម្នាក់បាត់បង់អាយុជីវិតហើយ អ្នកបើកបររថយន្តព្យាយាមបើករត់គេចបាត់ស្រមោល។


សពជនរងគ្រោះមានឈ្មោះ សាន ស៊ាន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្បែរកន្លែងកេីតហេតុ មានស្រុកកំណេីតឯស្រុកព្រៃឈខេត្តកំពង់ចាម។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង និងបានធ្វើកំណត់ហេតុលើសពជនរងគ្រោះ ក្រួចបានប្រគល់ជូនក្រុមគ្រួសាររួមជាមួយម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.