ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា បានចាកចេញពីមាតុប្រទេសដើម្បីទៅចូលរួមពានរង្វាន់អន្តរជាតិ ASEAN Club Championship Shopee Cup នៅប្រទេសម៉ាឡេស៊ី ដោយនឹងត្រូវប៉ះក្រុម Terengganu FC នៅថ្ងៃពុធ ទី២១​ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច កីឡដ្ឋាន SULTAN MIZAN ZAINAL ABIDIN ។

ខាងក្រោមនេះជាប្រវត្ត៥ប្រកួតចុងក្រោយ របស់ក្រុមព្រះខ័នរាជស្វាយរៀង

មុនមានឈ្មោះឡើងមកកាន់ពូល A ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម Young Elephants FC របស់ឡាវ ដោយលទ្ធផលសរុបពីរជើង ៨ទល់នឹង៣ ដោយកាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះដោយលទ្ធផល ៣-២ នៅទឹកដីឡាវ និងជើងទី២ បន្តយកឈ្នះ ដោយ​លទ្ធផល ៥-១ នៅលើទឹកដីកម្ពុជា។

ប្រកួតទី៣របស់ក្រុមព្រះខ័នរាជស្វាយរៀង គឺបានយកឈ្នះលើក្រុមភ្នំពេញក្រោន ដោយលទ្ធផល ២-១ កាលពីថ្ងៃទីទី០៤ ខែសីហា ឆ្នាំ២០២៤ គ្រងជើងឯកពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៤
(Krud Cambodian Super Cup 2024) នៅពហុកីឡដ្ឋានជាតិ និងជាពានមុនបើករដូវកាលលីគកំពូលកម្ពុជា។

ដោយលែក២ប្រកួតក្នុងលីគកំពូលកម្ពុជា វិញឃើញថា ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ដណ្តើមបាន៦ពិន្ទុ ក្រោយឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៧-០ កាលពីថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៤ នៅសប្តាហ៍ទី១ និងប្រកួតទី២ បានបន្តឈ្នះលើក្រុមអាយ អេស អាយ​ ដង្កោសែនជ័យ ដោយលទ្ធផល ៤-១ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅសប្តាហ៍ទី២។

រីឯ៥ប្រកួតចុងក្រោយ របស់ក្រុម Terengganu FC វិញឃើញថា

  • ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ Johor Darul Ta’zim F.C. ៤-០Terengganu FCលីគ​កំពូល​ម៉ាឡេស៊ី
  • ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ Terengganu FC ៣-២Negeri Sembilan លីគកំពូលម៉ាឡេស៊ី
  • ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ Selangor ៤-០ Terengganu FC
  • ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ Kuala Lumpur City ០-២ Terengganu FC លីគកំពូលម៉ាឡេស៊ី
  • ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ Terengganu FC ១-១ Sri Pahang លីគកំពូលម៉ាឡេស៊ី

កាលវិភាគប្រកួតរបស់ក្រុមព្រះខ័នរាជស្វាយរៀង

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ។

ចំណែក​ក្រុម​ដំណាង​ឱ្យ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​នេះ​គឺ​ នៅ​ឆ្នាំ​២០០៣ ក្រុម ​Samart United (បច្ចុប្បន្ន​ភ្នំពេញក្រោន) ហើយ​នៅ​ឆ្នាំ​២០០៥ ​ក្រុម​ណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕

Share.