បន្ទាយមានជ័យ៖ ចាប់ជនជាតិថៃម្នាក់ និងខ្មែរ៤នាក់ ចែកចាយគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យ5នាក់បាន1.ឈ្មោះ ចាន់ កុសល់ ភេទប្រុសអាយុ៤៥ឆ្នាំ។ទី២.ឈ្មោះ ម៉ី កុសល់ ភេទប្រុសអាយុ20ឆ្នាំ ។ទី៣.ឈ្មោះ សុខ ម៉ៅ ភេទប្រុសអាយុ៤៥ឆ្នាំ ទី៤.ឈ្មោះ ជា ទីងសាន ភេទប្រុសអាយុ២៤ឆ្នាំ។ ទី៥.ឈ្មោះ ប្រាផាន អូរ៉ាន់នីត ភេទប្រុសអាយុ៤០ឆ្នាំ(ជនជាតិថៃ)ដែលស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយបានកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជាជនជាតិថៃនិងរឹបអូសវត្ថុតាងប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាបកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នៅចំណុចផ្សាររ៉ាស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យ៥នាក់ម្នាក់ជនជាតិថៃបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយយោងតាមចម្លើយសារភាពនិងវត្ថុតាងគ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញនៃស្នងការដ្ឋានគរបាលខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

អត្ថបទ៖ប៉ោយប៉ែត

