ការប្រកួតក្របខ័ណ្ឌលីគកំពូលឡាវ Pepsi Lao League រដូវកាលឆ្នាំ២០២៤-២៥ គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមាន ៨ក្រុមចូលរួមប្រកួតប្រជែងជើងឯក។

ខណ:ក្រុម Young Elephants FC នឹងត្រូវការពារតំណែងជើងឯកទល់ក្រុមចំនួន ៧ ផ្សេងទៀតនៅរដូវកាលថ្មីឆ្នាំ២០២៤-២៥ ដែលក្រុមប្រកួតប្រជែងរួមមាន៖ Master 7 FC, Ezra FC, Luangprabang FC, Army FC, Viengchanh FC, Champasak FC និង Namtha United។
ក្នុងនោះដែរ កីឡដ្ឋានចំនួន ៦ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនៅឆ្នាំនេះ មានដូចជាកីឡដ្ឋានជាតិឡាវ, កីឡដ្ឋាន Km16 Reserve Pitch,, កីឡដ្ឋាន Champasak Stadium,, កីឡដ្ឋាន Luangnamtha Stadium,, កីឡដ្ឋាន Luangprabang Stadium និង, កីឡដ្ឋាន Army Stadium Viengchanh Province។

ការប្រកួតក្របខ័ណ្ឌលីគកំពូលឡាវ Pepsi Lao League រដូវកាលឆ្នាំ២០២៤-២៥ នឹងលេងក្នុងទម្រង់វិលជុំពីរដង ដែលមានការប្រកួតសរុបចំនួន ៥៦ប្រកួត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលឡាវ Lao Army គឺជាក្រុមដែលឈ្នះជើងឯកច្រើនជាគេចំនួន ៨លើក Chanthabouly ចំនួន ៥លើក Yotha ចំនួន ៤លើក Young Elephants, Lao Bank និង Vientiane Capital បានចំនួន ២លើកដូចគ្នា៕


