កាល​ពី​ថ្ងៃទី១១ សីហា កន្លង​ទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​ប្រកាស​សូមស្វាគមន៍ការ​ត្រឡប់​មកវិញជាថ្មីម្តងទៀត របស់កីឡាករ វឿន វាសនា ដែលនឹងធ្វើការចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួត​ដណ្តើមប្រាក់រង្វាន់ SAMDECH MOHA BORVOR THIPADEI- 2024 SEA V LEAGUE CHALLENGE នាពេលខាងមុខឆាប់ៗនេះ។

ជុំវិញ​ការវិល​ត្រឡប់​មក​កាន់​ក្រុម​ជម្រើសជាតិ​កម្ពុជា ម្ដង​ទៀត​នេះ វឿង​ វាសនា​ បាន​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ត្រង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឯ.ក. កាល​ពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថា៖

រំលឹក​ថា ក្នុង​ការទៅ​ប្រកប​អាជីព​បាល់ទះ​នៅ​តៃវ៉ាន់ វឿ វាសនា បានជួយឱ្យក្រុម Win Streak ឈ្នះជើងឯក នៃលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League កាលពីរដូវកាល 2023-24។

គួរដឹងថាក្រុមបាល់ទះ Win Streak បានខ្ចីជើងកីឡាករ វឿន វាសនា ពីក្លិបបាល់ទះវិសាខា ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ បូកជាមួយ​ថ្លៃ​នឿយហត់ ថ្លៃ​ធ្វើដំណើរ ស្នាក់នៅ ហូបចុក និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ប្រមាណ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក៕

Share.