ក្រុមបាល់ទះនារីចិន ឈ្នះមេដាយមាស ពានរង្វាន់ AVC Eastern Zonal Women’s Volleyball Championship ជាលើកទី៤ ក្រោយយកឈ្នះលើក្រុមបាល់ទះនារីជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣សិតទល់នឹង០ (២៥-១៩ ២៥-២២ ២៥-១៩ ) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ លើកោះតៃវ៉ាន់។

សម្រាប់ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ វិញគឺក្រុមបាល់ទះនារីកូរ៉េខាងជើង បានយកឈ្នះលើក្រុមនារីខាងត្បូង ដោយលទ្ធផល ៣សិតទល់នឹង១ (២០-២៥ ២៥-២២ ២៥-២០ ២៥-២៣) ។
ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ AVC Women’s Volleyball Championship 2024
- ចិន មេដាយមាស
- ជប៉ុន មេដាយប្រាក់
- កូរ៉េខាងជើង មេដាយសំរិទ្ធិ
- ចំណាត់ថ្នាក់លេខ៤ កូរ៉េខាងត្បូង
- ចំណាត់ថ្នាក់លេខ៥ ចិនតៃប៉ិ
- ចំណាត់ថ្នាក់លេខ៦ ម្ចាស់ផ្ទះហុងកុង
- ចំណាត់ថ្នាក់លេខ៧ ម៉ុងហ្គោលី
- ចំណាត់ថ្នាក់លេខ៨ ម៉ាកាវ
ពានរង្វាន់ឯកត្តជនវិញគឺ គ្រូបង្វឹកល្អបានលើលោក Kuang Qi របស់ចិន និងកីឡាការនីល្អប្រចាំព្រឹត្តិការណ៍គឺ Li Chenxuan របស់ចិន។

សូមជម្រាបថា ពានរង្វាន់ Eastern Asian Women’s Volleyball Championship ជាពានរង្វាន់បាល់ទះនារី នៅតំបន់អាស៊ីបូព៌ា បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៨ ហើយក្រុមបាល់ទះនារីជប៉ុន ឈ្នះមេដាយមាសច្រើនជាងគេ ចំនួន៥លើក (២០០០, ២០០៤, ២០០៨, ២០១៤ និងឆ្នាំ២០១៨) ហើយប្រទេសដែលទទួលសិទ្ធជាម្ចាស់ផ្ទះច្រើនជាងគេប្រទេសចិន ៦លើក ៕


