មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដកុងតឺន័របណ្ដាលអោយបុរសម្នាក់បាត់បង់ជីវិតនិងបុរសម្នាក់ទៀរងតរបួសធ្ងន់។

ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៩:១០នាទីនាយប់ថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១តាមបណ្ដោយផ្លូវជាតិលេខ៤ស្ថិតក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានប្រាប់អ្នកសារព័ត៌មានថា មានបុរសពីរនាក់ជិះម៉ូតូស៊ុយស៊ូគីស្មាសឌុបគ្នាក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំនុចកើតហតុក៏បានដួលនៅលើទ្រូងផ្លូវ។ពេលនោះមានរថយន្ដកុងតឺន័រពីរគ្រឿងបើកក្នុងទិសដៅស្របគ្នាដោយវ៉ាជែងគ្នាមកដល់ចំនុចកើតហេតុរថនយន្ដកុងតឺន័រមួយគ្រឿងប្រភេទវេអងបានបើកកិនលើបុរសទាំងពីរនាក់ដែលបានដួលនៅលើផ្លូវ។

ក្នុងហេតុការគ្រោះថ្នាក់នេះបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែកបុរសម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។អ្នកបើកបររថយន្ដកុងតឺន័រក្រោយពីបានដឹង ថាបានបើកកិនមនុស្សស្លាប់ហើយនោះមិនបានឈប់នៅធ្វើការដោះស្រាយទេដោយព្យាយាមបើករត់គេចតែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយដេញឃាត់បាននិងប្រគល់អោយសមត្ថកិច្ច។

ក្រោយពេលកើតហតុនរគបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងបានលើកម៉ូតូជនរងគ្រោះយកទៅរក្សាទុក។ចំណែករថយន្ដបង្កត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅទី៣រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

Share.