សិល្បៈជាតិ៖ កញ្ញា ស៊ូ ស៊ីរីកា បានវិលមកបំពេរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រតាមរយៈបទចម្រៀងថ្មីដែលមានចំណងជើងថា «ស្អែកលែងអីហើយ» ជាបទចម្រៀងស្ដែងចេញពីសំឡេងឈឺចាប់របស់តារាចម្រៀងស្រីរូបនេះ កំពុងខាបយកដួងចិត្តអ្នកគាំទ្រឱ្យមានអារម្មណ៍ខូចចិត្តលក្ខណៈទ្រង់ទ្រាយធំ។

ចម្រៀងមួយបទនេះជាសាច់រឿងខូចចិត្តទី ២ របស់កញ្ញា ស៊ូ ស៊ីរីកា ដែលមានការជួយជ្រោមជ្រែងផលិតឡើងដោយ KreAteme+ Cambodia ក្នុងការប្រកាសឈ្មោះជាតារាចម្រៀងឯករាជ្យដែលមិនចំណុះឱ្យផលិតកម្មណាមួយឡើយ។ កញ្ញា ស៊ូ ស៊ីរីកា ទើបតែប្រកាសចូលមកប្រឡូកសិល្បៈចម្រៀងវិញកាលពីអំឡុងខែ ឧសភា បន្ទាប់ពីកញ្ញាព្យាបាលរបួសផ្លូវចិត្តរួច។
តាមការបញ្ជាក់ពីក្រុមផលិតលើការងារថតបទចម្រៀង «ស្អែកលែងអីហើយ» គឺលោក លាភ ចាន់សង្គហៈ បានឱ្យដឹងថា មួយបទនេះចំណាយពេលផលិតលឿនខ្លាំងបំផុត ក្រោយបញ្ចប់សកម្មភាពថតត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ វីដេអូបទចម្រៀងក៏ត្រូវបានចេញជាផ្លូវការបាត់ទៅហើយ។
ចង់ដឹងថា បទខូចចិត្ត «ស្អែកលែងអីហើយ» ពីតារាចម្រៀងស្រី ស៊ូ ស៊ីរីកា ពីរោះរណ្ដំចិត្តកម្រិតណានោះ សូមរីករាយស្ដាប់ទាំងអស់គ្នា៖

