ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប Terengganu សមាជិកលីគកំពូលម៉ាឡេស៊ី នៃពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០យប់ កីឡដ្ឋាន SULTAN MIZAN ZAINAL ABIDIN។

មុនជំនួបមកដល់លោក Pep Muñoz គ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍របស់សម្រាប់ការប្រកួតនៅថ្ងៃស្អែក ដូចខាងក្រោម៖

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ធ្វើដំណើរតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ីល ដើម្បីចូលរួមពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) វគ្គចែកពូល A។
ពូល A Shopee Cup មានក្រុមដូចជា៖
– Shan United (មីយ៉ាន់ម៉ា)
– BG Pathum United (ថៃ)
– Terengganu (ម៉ាឡេស៊ី)
– PSM Makassar (ឥណ្ឌូណេស៊ី)
– Dong A Thanh Hoa (វៀតណាម)
– ព្រះខ័នរាជស្វាយរៀង (កម្ពុជា)។

ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមដំណាងឱ្យកម្ពុជា ចូលរួមក្នុងពានរង្វាន់នេះគឺ នៅឆ្នាំ២០០៣ ក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) ហើយនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕


