ម្ចាស់ជើងឯកលីគកំពូលកម្ពុជា គឺក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប Terengganu សមាជិកលីគកំពូលម៉ាឡេស៊ី នៃពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០យប់ នៅកីឡដ្ឋាន Sultan Mizan Zainal Abidin ក្នុងទឹកដីប្រទេសឥណ្ឌូណេស៊ី។

ក្នុងនោះផងដែរ ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ស្ថិតនៅក្នុងពូល A ជាមួយក្រុមដូចជា Shan United (មីយ៉ាន់ម៉ា), BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម)។
សម្រាប់កម្មវិធីប្រកួតពូល A នៅថ្ងៃទី២១ សីហា ២០២៤នេះ រួមមាន៖
- PSM Makassar ជួប BG Pathum United នៅកីឡដ្ឋាន Batakan វេលាម៉ោង ៧:៣០នាទីយប់
- Dong A Thanh Hoa ជួប Shan United នៅកីឡដ្ឋា Thanh Hóa វេលាម៉ោង ៦:០០នាទីល្ងាច
- Terengganu ជួប ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Sultan Mizan Zainal Abidin វេលាម៉ោង ៨:០០នាទីយប់

ពូល B Shopee Cup មានក្រុមដូចជា៖ Buriram United (ថៃ), Kuala Lumpur City (ម៉ាឡេស៊ី), Cong An Ha Noi (វៀតណាម), Borneo (ឥណ្ឌូណេស៊ី), Kaya FC—Iloilo (ហ្វីលីពីន), Lion City Sailors (សិង្ហបុរី)។
សម្រាប់កម្មវិធីប្រកួតពូល B នៅថ្ងៃទី២២ សីហា ២០២៤នេះ រួមមាន៖
- Cong An Ha Noi ជួប Buriram United នៅកីឡដ្ឋាន Hàng Đẫy វេលាម៉ោង ៧:៣០នាទីយប់
- Borneo ជួប Lion City Sailors នៅកីឡដ្ឋាន Batakan វេលាម៉ោង ៧:០០នាទីយប់
- Kuala Lumpur City ជួប Kaya FC—Iloilo នៅកីឡដ្ឋាន Kuala Lumpur វេលាម៉ោង ៨:០០នាទីយប់

ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមដំណាងឱ្យកម្ពុជា ចូលរួមក្នុងពានរង្វាន់នេះគឺ នៅឆ្នាំ២០០៣ ក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) ហើយនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕

