ជ័យជម្នះជាប្រវត្តិសាស្ត្រសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិរបស់សាកលវិទ្យាល័យជាតិព័រទុយហ្គាល់ លើក្រុមបាល់ទាត់ជម្រើសជាតិរបស់សាកលវិទ្យាល័យជាតិអារ៉ាប់រួម ក្នុងលទ្ធផល ៦៥-០ នៃពានរង្វាន់ Futsal World University Championship បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងសារព័ត៌មាន។
ទស្សនាវីដអូព័រទុយហ្គាល់ យកឈ្នះអារ៉ាប់រួម ៦៥-០៖
ចំពោះកីឡាករស៊ុតបញ្ចូលទីរួមមានដូចជា Rodrigo Lemos និង Samuel Marques រកបាន៩គ្រាប់ ចំណែកឯកីឡាករ Rui Moreira ៧គ្រាប់, កីឡាករ Diogo Furtado, Francisco Oliveira, Rafael Freire និង Raul Moreira ៦គ្រាប់, កីឡាករ Gonçalo Cardoso និង Ricardo Marques ៥គ្រាប់, Henrique Rodrigues និង Manuel Campos ស៊ុតបញ្ចូលទីបាន ៣គ្រាប់៕


