ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា គឺ​ជាក្រុម​តែ​មួយគត់​ដែល​រក្សាជ័យ​ជម្នះ​បាន​វែង​ជាងគេ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ U16 Cambodian Youth League 2024 បន្ទាប់​ពី​យក​ឈ្នះលើក្រុមម្ចាស់ផ្ទះ U16 អាយ អេស អាយ ដង្កោសែនជ័យ ៣-១ គិតត្រឹមជុំទី២ សប្ដាហ៍ទី១២ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

បច្ចុប្បន្នក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា កំពុង​ឈរ​កំពូលតារាង ១២ប្រកួត​ឈ្នះ ១១ប្រកួត ចាញ់​១ ស៊ុតបញ្ចូលទីបាន ៤៥គ្រាប់​ របូតវិញ ១២គ្រាប់ មាន ៣៣ពិន្ទុក្នុងដៃ។ ខណ:អង្គរថាយហ្គឺរ នៅបាតតារាង ១២ប្រកួត​ឈ្នះ ១ ស្មើ១ និងចាញ់១០ប្រកួត ស៊ុតបាន ៦គ្រាប់ របូត ៤៧គ្រាប់ មាន ៤ពិន្ទុ។

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១២ ជុំទី២៖

នេះ​ជា​ឆ្នាំ​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) រៀបចំ​ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៦​ ឆ្នាំ និង ១៩ឆ្នាំ ​មាន​ក្រុម​ចូលរួម​ចំនួន១០ ដូចគ្នា និង​ត្រូវ​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន ៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្នុង​នោះ៖

  • ២០ តុលា ២៤៖ ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ​៤
  • ២៧ តុលា ២៤៖ ក្រុម​លេខ២ ប៉ះ​អ្នក​ឈ្នះ រវាង​លេខ៣ ឬ​លេខ៤
    ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ៖
  • ៣ វិច្ឆិកា ២៤៖ ក្រុម​លេខ១ ប៉ះ​អ្នក​ឈ្នះ​រវាង​ក្រុម​លេខ២ ប៉ះ​លេខ៣ឬលេខ៤៕

Share.