ភ្នំពេញ ៖ យុវវ័យស្រស់ស្អាត ធ្លាប់មានរឿងអស្រូវសុឹងរាល់ឆ្នាំ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់កាំភ្លើងខ្លីបាញ់ចេញពីក្នុងរថយន្តទៅលើមេឃ ហើយថតបង្ហោះលើហ្វេសប៊ុក អាខោនឈ្មោះ Yubee Ly ។

ស្ត្រីខាងលើជាម្ចាស់ គណនីហ្វេសប៊ុក Yubee Ly ឈ្មោះពិត ម៉េង លីហ័រ ដែលបានបង្ហោះវីដេអូបាញ់កាំភ្លើងខ្លីឡេីងលេីហើយ បន្ទាប់ពីសរសេរខ្លឹមសារ កាចចឹងធ្វេីប្រពន្ធបងបាននៅ ។

ពាក់ព័ន្ធទៅនឹងករណីវីដេអូបាញ់កាំភ្លើងខ្លីឡេីងលេី ចេញពីក្នុងរថយន្ត ស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា ជាកាំភ្លើងខ្លីរបស់សង្សារនាង ដែលធ្វើការជាកងកម្លាំងប្រដាប់អាវុធ ហើយកន្លែងដែលនាងបាញ់ នៅជិតទួលស្លែង សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពបានឱ្យដឹងថា កន្លងមកស្ត្រីខាងលើ ធ្លាប់បង្ករឿង វាយលើកញ្ញារ៉ូស បាក់ក្តោងច្រមុះ ធ្លាប់ឈ្លោះជាមួយសន្តិសុខយាមហាងខ្លួនឯង ដោយមិនបើកប្រាក់ឈ្នួលឱ្យ លើកនេះប្រើប្រាស់កាំភ្លើងបាញ់លើមេឃ ហើយថតបង្ហោះហ្វេសប៊ុក ។

យ៉ាងណាម៉ិញ នារីរូបស្រស់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.