ភ្នំពេញ៖ រថយន្តពីរគ្រឿងរងការខូចខាតទាំងសងខាង ក្រោយបើកបុកគ្នានៅចំណុចស្តុបទឹកល្អក់បី ប៉ុន្តែជាសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក រាជធានីភ្នំពេញ។


បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តព្រូសមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-2065 ធ្វើដំណើរតាមបណ្ដោយផ្លូវទេពផន ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ចំណុចស្តុកទឹកល្អក់បី ក៏មានបុរសម្នាក់បើករថយន្តព្រូសពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2D-8081 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីត្បូងមកជើង មកបុកពេញទំហឹង បណ្ដាលអលយរថយន្ដរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។


ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួល ឲ្យភាគីទាំងពីរ ដោយភាគីរថយន្តបង្ករ ព្រមយករថយន្តជនរងគ្រោះទៅជួសជុលដើម្បីបញ្ចប់រឿង៕
អត្ថបទ៖ ត្រយងតូច

