អ្នកចាំទី វ័យក្មេង រ៉េត លីហេង របស់ណាហ្គាវើលដ៍ រក្សា Clean Sheet បាន ២លើកមុនគេ និងជាអ្នកចាំទីដែលបានឈ្នះងាជាកីឡាករល្អប្រចាំការប្រកួត MVP មុនគេ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៤-២៥ ថ្ងៃទី១៨ សីហា ២០២៤។

ឃើញថា ឆ្លងកាត់ ២ប្រកួតកន្លងមកក្នុងចំណោមអ្នកចាំទីទាំង ១០រូបគឺមានតែ ៤រូបប៉ុណ្ណោះដែលអាចរក្សាសំណាញទីបាន រួមមាន៖
អ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើលដ៍ រក្សា Clean Sheet បាន ២លើក

អ្នកចាំទី វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង រក្សា Clean Sheet បាន ១លើក

អ្នកចាំទី ឆេង ចន្ថា របស់ ISI ដង្កោសែនជ័យ រក្សា Clean Sheet បាន ១លើក

អ្នកចាំទី យី ប៊ុនហេង របស់អង្គរថាយហ្គឺរ រក្សា Clean Sheet បាន ១លើក

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី២៖

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕
កម្មវិធីប្រកួត សប្ដាហ៍ទី៣៖


