ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១២ ហើយ ក្នុងនោះមានកីឡាករចំនួន១៥នាក់ ដែលបានបង្ហាញខ្លួន១០០០នាទីមុនគេ ត្រឹមសប្តាហ៍ទី១២។

ខាងក្រោមនេះជាកីឡាករទាំង១៥នាក់ដែលបានបង្ហាញខ្លួនលើស១០០០នាទី៖
- ទី១) កីឡាករ ស្លេះ អារ៉ាហ្វាត អ្នកចាំទីរបស់ បឹងកេត បង្ហាញខ្លួនបាន ១០៨០នាទី រក្សាសំណាញ់ទីបាន១លើក
- ទី២) កីឡាករ ហ៊ាង ប៊ុនថេង របស់កងយោធពលខេមរភូមិន្ទ បង្ហាញខ្លួនបាន ១០៨០នាទី ទាត់ចូលទី២គ្រាប់ ឈ្នះ MVP ១លើក។
- ទី៣) កីឡាករ អ៊ីតុ សេតុ របស់សៀមរាបយូណាយធីត បង្ហាញខ្លួនបាន ១០៨០នាទី ទាត់ចូលទី៦គ្រាប់ ឈ្នះ MVP ២លើក។
- ទី៤) កីឡាករ ខន ផាននិត របស់ណាហ្គាវើលដ៍ បង្ហាញខ្លួនបាន ១០៧៧នាទី ទាត់ចូលទី១គ្រាប់។
- ទី៥) កីឡាករ ផាន វីរៈ របស់វិសាខា បង្ហាញខ្លួនបាន ១០៦២នាទី ទាត់ចូលទី២គ្រាប់។
- ទី៦) កីឡាករ ភុន បញ្ញា អ្នកកចាំទីរបស់ ព្រះខ័នរាជស្វាយរៀង បង្ហាញខ្លួនបាន ១០៦១នាទី រក្សាសំណាញ់ទីបាន២លើក។
- ទី៧) កីឡាករ នី វិច្ឆិកា របស់កងយោធពលខេមរភូមិន្ទ បង្ហាញខ្លួនបាន ១០៥៦នាទី ទាត់ចូលទី៣គ្រាប់ ទទួលបានកាតលឿង ១សន្លឹក។
- ទី៨) កីឡាករ ហាន លីហេង របស់អាយអេសអាយដង្កោសែនជ័យ បង្ហាញខ្លួនបាន ១០៣៦នាទី។
- ទី៩) កីឡាករ គង់ មុនីបញ្ញា របស់តម្រង់ទិសរាជធានី បង្ហាញខ្លួនបាន ១០៣៣នាទី ទាត់ចូលទី១គ្រាប់ ទទួលបានកាតលឿង ១សន្លឹក។
- ទី១០) កីឡាករ ញ៉ែត វ៉ើង របស់ណាហ្គាវើលដ៍ បង្ហាញខ្លួនបាន ១០៣០នាទី ទទួលបានកាតលឿង ២សន្លឹក។
- ទី១១) កីឡាករ ម៉ិញ វិរិទ្ធិរា របស់សៀមរាបយូណាយធីត បង្ហាញខ្លួនបាន ១០២៨នាទី ទាត់ចូលទី៧គ្រាប់ ឈ្នះ MVP ១លើក។
- ទី១២) កីឡាករ ខវី ហាទី អ្នកចាំទីរបស់តម្រង់ទិសរាជធានី បង្ហាញខ្លួនបាន ១០១៩នាទី រក្សាសំណាញ់ទីបាន៣លើក។
- ទី១៣) កីឡាករ ស្លីម ណាស៊ីរីន របស់តម្រង់ទិសរាជធានី បង្ហាញខ្លួនបាន ១០១៣នាទី របូតបាល់ចូលទីខ្លួនឯង១គ្រាប់។
- ទី១៤) កីឡាករ ភាក់ សី របស់អង្គរថាយហ្គឺរ បង្ហាញខ្លួនបាន ១០០៦នាទី។
- ទី១៥) កីឡាករ ការុសី រ៉ហ្វុតរបស់តម្រង់ទិសរាជធានី បង្ហាញខ្លួនបាន ១០០៤នាទី ទទួលបានកាតលឿងសន្លឹក។

បច្ចុប្បន្នក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា កំពុងឈរកំពូលតារាង ១២ប្រកួតឈ្នះ ១១ប្រកួត ចាញ់១ ស៊ុតបញ្ចូលទីបាន ៤៥គ្រាប់ របូតវិញ ១២គ្រាប់ មាន ៣៣ពិន្ទុក្នុងដៃ។ ខណ:អង្គរថាយហ្គឺរ នៅបាត តារាង ១២ប្រកួតឈ្នះ ១ ស្មើ១ និងចាញ់១០ប្រកួត ស៊ុតបាន ៦គ្រាប់ របូត ៤៧គ្រាប់ មាន ៤ពិន្ទុ។

សូមជម្រាបថាការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំបានចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ៕

