យោងតាម​សារព័ត៌មាន BBC កាល​ពី​ថ្ងៃ​អង្គារទី​២០ ខែ​សីហា តារា​ហូលីវូដ​នាង​ Jennifer Lopez និង​ស្វាមី​ដែល​ជា​តារា​សម្ដែង​ និង​​ផលិតករ​ភាពយន្ត បាន​ដាក់​ពាក្យ​លែងលះគ្នា​នៅ​តុលាការ​ហើយ ក្រោយ​ពី​បានរួមរស់​នៅ​ជាមួយ​គ្នា ត្រឹម​រយៈ​ពេល​២​ឆ្នាំ​ប៉ុណ្ណោះ។

តារា​សម្ដែង​ល្បី​របស់​ហូលីវូដ​ បាន​ដាក់ពាក្យ​លែងលះស្វាមី​នៅតុលាការជាន់ខ្ពស់ ​សហរដ្ឋ​អាមេរិក រួចរាល់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​។ មែនទែន​ទៅ​ អាពាហ៍ពិពាហ៍​របស់​បុគ្គល​​ល្បីទាំង​ពីរ​បាន​ប្រារព្ធ​ឡើង​នៅ​ Los Angeles កាល​ពី​ខែកក្កដា ឆ្នាំ​២០២២ រួចហើយ​គូស្វាមីភរិយា​ទាំង​ពីរ ​បាន​បន្ត​ទៅ​រៀបអាពាហ៍ពិពាហ៍​ដ៏គគ្រឹកគគ្រេងនៅ​ប្រទេស​ ហ្សកហ្ស៊ី។

តាម​ដឹង​អ្នក​ទាំងពីរ​នេះ​ ចាប់ផ្ដើម​សាង​ចំណងស្នេហ៍កាល​ពី​អំឡុងឆ្នាំ​២០០៣ ខណៈបាន​ថត​រឿង Gigli ជាមួយ​គ្នា ដោយ​នៅ​ឆ្នាំ​នោះ​អ្នក​ទាំងពីរ​មាន​គម្រោង​រៀបការ​តែ​បាន​សម្រេច​ផ្អាកវិញ​នៅ​ឆ្នាំ​២០០៤ ស្រាប់​តែ​នៅ​ឆ្នាំ ​២០២០ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ដឹកដៃ​គ្នា​ចូល​រោងការ។

បច្ចុប្បន្ន​អ្នក​ទាំងពីរ​នេះ​កំពុង​ស្ថិត​នៅក្នុង​ដំណើរ​ការ​លែងលះ​ និង​រៀបចំ​សំណុំ​ឯកសារ​ បញ្ជី​ ប្លង់ និង​លិខិត​ផ្សេងៗ ទាំង​ចំណូល និង​ចំណាយ ដើម្បី​បង្ហាញ​ទៅ​តុលាការ​សម្រាប់​ការ​លែងលះ៕

Share.