កំពង់ធំ៖ ផ្ទៃដីជាង​១០​ហិកតា​ ដែលសមត្ថកិច្ចដកហូតពីក្រុមជនខិលខូចត្រូវបានអាជ្ញារខេត្តដាំដើមឈើប្រណិតឡើងវិញ.នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤​ នៅតំបន់អូរតាកាវ ដែនព្រៃអង់តែន នៃគម្រោងរេដបូកកម្ពុជា-កូរ៉េ ដែលជាដែនព្រៃរក្សាទុកជាសម្បត្តិរបស់រដ្ឋ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក​ ខេត្តកំពង់ធំ.ក្រោម​អធិបតី​ភាព​ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និង​លោកជំទាវ​ រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋ។

លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និងនេសាទខេត្តកំពង់ធំ ថ្លែងថាកូនឈើប្រណិតដែលត្រូវដាំស្តារព្រៃឈើឡើងវិញ នៅ​ពេល​នេះ​ មាន​ចំនួន​ ជាង១ម៉ឺនដើម នៅលើផ្ទៃដីទំហ៊ុ​ជាង​​១០​ ហិតា​ ដែល​បាន​ដកហូត​ពី​ក្រុម​ជនជនល្មើស.បាន​លួចកាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​រយៈពេល​កន្លង​ទៅ​ ហើយការ​រៀបចំ​ដាំ​ដើមឈើ​ស្តាឡេីងវិញនេះ​ តាម​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថថ្នាក់និង​ឯក​ឧត្ដម​អភិបាល​ខេត្ត។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម​រុក្ខា​ប្រម៉ាញ់​ និង​នេសាទ​ខេត្ត រួមជាមួយអាជ្ញាធរដែនដីស្រុកសន្ទុក ដែលបានរៀបចំតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ ដែលបច្ចុប្បន្នក្រុមជនល្មើសទាំងនោះកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។


ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរដែនដីមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់យើង កុំឲ្យមានការបាត់បង់តទៅទៀត និងត្រូវមើលថែទាំកូនឈើថ្មី  ដែលបានដាំនេះ ឲ្យបានដុះលូតលាស់ឡើងវិញ៕

អត្ថបទ៖ កំពង់ធំ

Share.