ក្លិបព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកពានរង្វានសម្ដេច ហ៊ុន សែន លើកទី១៧ និង ជាជើងឯក លីគកំពូលកម្ពុជា ឆ្នាំ២០២៣-២៤ នឹងត្រូវមាន​ភារកិច្ច​មួយ​ទៀត​តំណាង​អោយ​កម្ពុជា ដើម្បី​ចូល​រួម​ប្រកួតពានក្លិបអាស៊ីលំដាប់ទី៣ 2024-25 AFC Challenge League។

សម្រាប់​ការ​បែង​ចែកPot ដើម្បីចាប់ឆ្នោតការ​ប្រកួតវគ្គជម្រុះ Playoff ពាន​រង្វាន់​លំដាប់ទី៣​នៅអាស៊ី AFC Challenge League ក៏​បាន​ធ្វើ​រួម​រាល់​ហើយ​ដែរ ដោយ​មាន​ដូច​ខាង​ក្រោម៖

Pot 1

  • ក្រុម MADURA UNITED របស់​ឥណ្ឌូណេស៊ី
  • ក្រុម Shan United FC របស់​មីយ៉ា់​ន់ម៉ា

Pot 2

  • ក្រុម ព្រះខ័នរាជស្វាយរៀង របស់​កម្ពុជា
  • ក្រុម Tainan City F.C របស់​តៃវ៉ាន់

Pot 3

  • ក្រុម Young Elephants F.C. របស់​ឡាវ
  • ក្រុម SP Falcons FC របស់​ម៉ុហ្គោលី

ដូចនេះ សម្រាប់​កាលបរិច្ឆេទចាប់ឆ្នោត ធ្វើ​ឡើង​នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល។ ខណ:ក្រុមម្ចាស់ផ្ទះមិនកំណត់​នៅ​ឡើយទេ តែពេល​ដែលចាប់ឆ្នោតរួច ក្រុមដែលមានសមត្ថភាពអាច​ដេញថ្លៃធ្វើម្ចាស់​ផ្ទះដោយខ្លួនឯង។

រំលឹកថា ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ក្រុម​​ដំបូង​គេ​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ​ចុង​ក្រោយសម្រាប់​ការ​ឈ្នះ​ជើង​ឯក​២​​ក្នុង​១​រដូវ​កាល បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា និង​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៤។ ភ្នំពេញ​ក្រោន​ជា​ក្រុម​ដំបូង​គេ​បង្អស់​ដែល​បាន​ឈ្នះ​ជើង​​ឯក​២​ក្នុង​១​រដូវ​កាល​កាល​ពី​ឆ្នាំ២០០៨។

ពានរង្វាន់ AFC Challenge League គឺជាពានកម្រិតទី៣ ក្នុងតំបន់អាស៊ី។ ពានរង្វាន់ក្លិបប្រចាំទ្វីបអាស៊ី មាន៣ប្រភេទ៖ គឺ AFC Champions League, AFC Cup និង AFC Challenge league។ AFC Challenge league ដែលព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនោះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយមាន ១៨ក្រុមចូលរួម៕

Share.