ក្រុមបាល់ទះ Jakarta Bhayangkara Presisi របស់ឥណ្ឌណេស៊ី បាននាំចូលកីឡាករ Earvin N’Gapeth សមាជិកក្រុមជម្រើសជាតិបារាំង ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ និងជាកីឡាករ MVP កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ផងដែរ។

ខណ:កីឡាករ១រូបទៀតគឺ Bartosz Kurek សមាជិកក្រុមជម្រើសជាតិប៉ូឡូញ ម្ចាស់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ត្រៀមសម្រាប់ពានរង្វាន់ប្រចាំទ្វីបអាស៊ី។

ការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Men’s Club Volleyball Championship 2024 ដែលប្រទេសអ៊ីរ៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅទីក្រុង Yazd គ្រោងនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែកញ្ញា។

ដោយក្រុមបាល់ទះ Jakarta Bhayangkara Presisi របស់ឥណ្ឌណេស៊ី ស្ថិតនៅពូល C ជាមួយ ក្រុមបាល់ទះ Win Streak របស់តៃវ៉ាន់ ដែលកីឡាករ វឿន វាសនា កំពុងប្រកបអាជីព និង Pavlodar Volleyball Club របស់កាហ្សាក់ស្ថាន។

ពានរង្វាន់ប្រចាំទ្វីបអាស៊ីនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៩ មានអាយុកាល២៥ឆ្នាំ ខណ:ក្រុមបាល់ទះ Paykan Tehran របស់ប្រទេសអ៊ីរ៉ង់ ឈ្នះជើងឯកច្រើនជាងគេសរុប ៨លើក។ ខណ:ជើងឯកឆ្នាំចាស់ ២០២៣ បានទៅលើក្រុម Suntory Sunbirds របស់ជប៉ុន៕

Share.