លោកអាជ្ញាកណ្តាល ៨នាក់ ចាយកាត ៣៤សន្លឹក ត្រឹមសប្ដាហ៍ទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ខណ:អាជ្ញាកណ្តាល អ៊ីវ ទីណា ដឹកនាំ ២ប្រកួតចាយកាតក្រហម ២សន្លឹក ក្នុងចំណោមកាតសរុប ១០សន្លឹក។

ក្នុងនោះលោមអាជ្ញាកណ្ដាលទាំង ៨រូបដែលបានចាយកាត ត្រឹមសប្ដាហ៍ទី២ រួមមាន៖
- លោក អ៊ីវ ទីណា ដឹកនាំ ២ប្រកួត កាតលឿង ៨ ក្រហម ២ សរុប ១០សន្លឹក
- លោក ឃួន វីរ: ដឹកនាំ ២ប្រកួត កាតលឿង ៦ ក្រហម ១ សរុប ៧សន្លឹក
- លោក ពឹង សុជាតិ ដឹកនាំ ១ប្រកួត កាតលឿង ៥ ក្រហម ២ សរុប ៧សន្លឹក
- លោក ឃិន ឧសីហា ដឹកនាំ ១ប្រកួត កាតលឿង ៣សន្លឹក
- លោក ហោ ប៊ុនថង ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក
- លោក ជួប វិសាល ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក
- លោក យាន ប៊ុនថង ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក
- លោក ជី សាមឌី ដឹកនាំ ១ប្រកួត កាតលឿង ១សន្លឹក
កម្មវិធីប្រកួត សម្រាប់សប្ដាហ៍ទី៣៖

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕
តារាងចំណាត់ថ្នាក់ បណ្ដោះអាសន្ន នៅសប្ដាហ៍ទី២៖


