លីគកំពូលកម្ពុជា Cambodian Premier Leagueនឹងឈានដល់ការប្រកួតសប្តាហ៍ទី៣ ខណៈកាលពីសប្តាហ៍ទី២ កន្លងទៅអ្នកគាំទ្រចូលទស្សនាផ្ទាល់កើនជាង១ម៉ឺននាក់ នៅតាមកីឡដ្ឋានទាំង១០។

សារព័ត៌មានត្រយង សូមជម្រាបជូនអំពីចំនួនអ្នកគាំទ្រតាមកីឡដ្ឋានទាំង១០ ដូចតទៅ៖

  • ទី១ កីឡដ្ឋាន ខេត្តស្វាយរៀង មានចំនួន ៤១៦៣នាក់
  • ទី២ កីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន មានចំនួន ២៦៩៣នាក់
  • ទី៣ កីឡដ្ឋាន Life ខេត្តព្រះសីហនុ របស់ Life FC មានចំនួន ១៣៤៤នាក់
  • ទី៤ កីឡដ្ឋាន AIA Stadium KMH PARK របស់ ISI Dangkor Senchey មានចំនួន ២០១៩នាក់
  • ទី៥ កីឡដ្ឋាន Prince របស់វិសាខា មានចំនួន ១២៣១ នាក់
  • ទី៦ កីឡដ្ឋាន AIA Stadium KMH PARK ដែលក្រុមមហាផ្ទៃ យកធ្វើជាដីចំនួន ១១៦២នាក់
  • ទី៧ កីឡដ្ឋាន ខេត្តកំពង់ស្ពឺ របស់ណាហ្គាវើលដ៍ មានចំនួន ៨៣១នាក់
  • ទី៨ កីឡដ្ឋាន គិរីវង់សុខសែនជ័យ របស់ក្រុមគិរីវង់សុខសែនជ័យ មានចំនួន ២៦១នាក់

សរុបអ្នកគាំទ្រនៅលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី២ មានចំនួន ១៤៤៨៩នាក់។

ចំពោះពហុកីឡដ្ឋានជាតិ អូឡាំពិក របស់បឹងកេត គឺមិនទាន់ដល់វេនដែលត្រូវទទួលធ្វើម្ចាស់ផ្ទះនោះឡើយ ខណៈកីឡដ្ឋានរបស់អង្គរថាយហ្គឺរ គឺកំពុងសាងសង់ ហើយនឹងប្រើប្រាស់កីឡដ្ឋាន AIA Stadium KMH PARK ធ្វើជាទឹកដីបណ្តោះអាសន្ន។

ដោយលែកតារាងចំណាត់ថ្នាក់វិញឃើញថា៖

សម្រាប់កម្មវិធីប្រកួតនៅសប្តាហ៍ទី៣៖

សូមជម្រាបថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ បានចាប់ផ្តើមប្រកួតនៅ​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.