ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត HULLIX REVO មួយគ្រឿងបោះពួយយ៉ាងលឿនឆ្លងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តMOMIJGមួយគ្រឿងទៀតចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ រំលងអាធ្រាតឈានចូលថ្ងៃទី២២ខែសីហា ឆ្នាំ២០២៤ ចំណុចស្តុបណានជីង ស្ថិតនៅលើផ្លូវ១៦៩ កែងផ្លូវកម្ពុជាក្រោម សង្កាត់ វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។



ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក KIA MORNING ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AV-9291 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៥នាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ កម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួន ពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញ មានរថយន្តមួយគ្រឿងទៀតម៉ាក HULLIX REVO ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BD-4499 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងស្តុបក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ត KIA MOR NING ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងវិលជាច្រើនជុំរងការខូចខាតធ្ងន់និង និងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ ចំណែកឯរថយន្ត HULLIX REVO វិញបន្តល្បឿនបើកទៅមុខ ប្រមាណជា១០០ម៉ែត្រ ទុករថយន្តចោលរត់គេចតែត្រូបានសមត្ថកិច្ចឃាត់បានភ្លាមៗ ។


ក្រោយកើតហេតុខាងលើសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សារទុករងចាំការដោះស្រាយ នៅពេលក្រោយ៕
អត្ថបទ៖ ត្រយងតូច

