ភ្នំពេញ​៖ រថយន្តAudiQ7 បេីក​បរ​ដោយ​ជនជាតិ​ចិន​បេីក​លឿន​មិន​បាន​មេីល​មុខ​ជ្រុល​បុក​រថយន្ត​ Starexជាជន​ជាតិ​ចិន​ដូច​គ្នា​បណ្តាល​ឲ្យ​ខ្ទៀត​បោក​ទៅ​នឹង​បង្គោល​ភ្លើង​នឹង​ផ្លាក​ចរាចរណ៍​បណ្តាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​ទាំង​សងខាង​ បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​ ១នឹង​៤០នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​ ២២ខែ​ សីហា​ឆ្នាំ​២០២៤​ នៅតាម​នៅតាម​បណ្តោយ​ផ្លូវ​ ម៉ៅសេទុង​១៤៥កែង​ផ្លូវ​១៥៦​ដែល​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​នៅ​មុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​បង្ក​ម៉ាក​Audi Q7ពណ៌​ស​ ពាក់​ស្លាក​លេខ​2AU-1578បេីក​បរ​ដោយ​ជនជាតិ​ចិន​បេីកតាម​បណ្តោយ​ផ្លូវ​១៥៦ក្នុង​ទិស​ដៅ​ពី​កេីត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​បេីក​ឆ្លង​ផ្លូវ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ starexពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BG-0316 បេីក​បរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ១៤៥​ ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ បណ្តាល​ឲ្យ​រថយន្ត​ខ្ទៀត​ទៅ​ផ្ទប់​នឹង​បង្គោល​ភ្លើង​ព្រម​ទាំង​បង្គោល​ផ្លាក​ចរាចរណ៍​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ starex បណ្តាល​ឲ្យ​ដាច់​កង់​ម្ខាង​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ គឺ​ខូច​ខាត​ទាំង​សងខាង​ ចំណែក​រថយន្ត​ម៉ាក​ AudiQ7វិញ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ផ្នែក​ខាង​មុខ​ តែ​សំណាង​ល្អ​ អ្នក​បេីក​បរ​រថយន្ត​ទាំង​២គ្រឿង​ ជា​ជនជាតិ​ចិន​ មិន​រង​របួស​ ធ្ងន់ធ្ងរ​ឡេីយ​ ។ ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្តទៀត​ថា​ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ភាគី​ទាំង​សងខាង​បាន​សំរបសំរួល​គ្នា​ ភ្លាម​ៗ​ដែរ​ តែ​ប៉ះពាល់​ដល់​បង្គោល​ភ្លើង​នឹង​ផ្លាក​ចរាចរណ៍​ ជា​សម្បត្តិ​រដ្ឋ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើ​ការ​វាស់​វែង​នឹង​ស្ទូច​រថយន្ត​ទាំង​២គ្រឿង​ខាង​លើ​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង​ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​៕

អត្ថបទ៖ ត្រយងតូច

Share.